
កម្លាំងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ចុះជួយច្រូតកាត់ប្រមូលផលស្រូវជូនប្រជាពលរដ្ឋក្នុងស្រុកថាឡាបរិវ៉ាត់
(ស្ទឹងត្រែង)៖ ដើម្បីរួមចំណែកសម្រាលការលំបាក និងលើកកម្ពស់ស្មារតីសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី តន ឆៃ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានចាត់តាំងឱ្យលោកវរសេនីយ៍ទោ ជីប ហួរ នាយសេនាធិការរង ដឹកនាំកម្លាំងយោធិនចំនួន ២០នាក់ ចុះជួយច្រូតកាត់ និងប្រមូលផលស្រូវជូនប្រជាពលរដ្ឋ នៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងរយៈពេលពេញមួយថ្ងៃ។











