
ប្រជាពលរដ្ឋ ៥១៩គ្រួសារ នៅសង្កាត់ស្រះឫស្សី ទទួលបានចង្ក្រានសន្សំសំចៃថាមពល ពីសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្ទឹងត្រែង
(ស្ទឹងត្រែង)៖ ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយក្នុងជីវភាពប្រចាំថ្ងៃ លើកកម្ពស់សុខុមាលភាពគ្រួសារ និងការពារបរិស្ថានធម្មជាតិ នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋចំនួន ៥១៩គ្រួសារ រស់នៅសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង បានទទួលចង្ក្រានសន្សំសំចៃថាមពល ដែលជាអំណោយផ្តល់ជូនពីសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្ទឹងត្រែង។











