
កូនត្រីចម្រុះទម្ងន់ជិត ៦០គីឡូក្រាម បានលែងចូលបឹងធម្មជាតិវិញ និងបំផ្លាញឧបករណ៍ល្មើសមួយចំនួន នាពេលចុះបង្ក្រាបបទល្មើសជល ២ករណី នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នេះ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅចំណុចតាមដងទន្លេមេគង្គ និងមុខព្រែកខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។











