
ពលរដ្ឋ និងកម្មករ បង្ហាញក្ដីរីករាយដែលរាជរដ្ឋាភិបាលបន្តផ្តល់សេវារថយន្តក្រុងឥតគិតថ្លៃ ទៅលេងស្រុកកំណើតក្នុងរដូវបុណ្យភ្ជុំបិណ្ឌ
(ប៉ៃលិន)៖ សេវាដឹកជញ្ជូនសាធារណៈឥតគិតថ្លៃរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ តែងតែបន្តដាក់ឱ្យដំណើរការជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យជាតិធំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ និងកម្មករ-និយោជិត។ ជាក់ស្តែង ក្នុងថ្ងៃទី១ នៃការដាក់ឱ្យដំណើរការរថយន្ដក្រុងសាធារណៈ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ នៅបរិវេណខាងជើងសាលាខេត្តប៉ៃលិន សង្កេតឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទាំងកុមារ មនុស្សចាស់ ប្រុសស្រី បានមកជួបជុំរង់ចាំឡើងជិះរថយន្តក្រុង ដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើត និងបណ្តាខេត្តផ្សេងៗប្រកបដោយបរិយាកាសរីករាយ។
អំណោយមនុស្សធម៌រថយន្តក្រុងសាធារណៈខេត្តប៉ៃលិនរដ្ឋបាលខេត្តប៉ៃលិន











