
ឯកឧត្តម សៅ សារ៉ាត់ នាំយកអំណោយមនុស្សធម៌ចែកជូនចាស់ជរា ២២ គ្រួសារ នៅស្រុកសាលាក្រៅ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ក្នុងឱកាសរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន រួមដំណើរដោយ ឯកឧត្តម ទី សុខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋចាស់ជរា ចំនួន ២២ គ្រួសារ មកពីភូមិអូរឈើក្រំ និងភូមិបឹងអូរជាង ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ខេត្តប៉ៃលិនកាន់បិណ្ឌវេនទី១២អំណោយមនុស្សធម៌











