
រដ្ឋបាលខេត្តកំពង់ចាម បើកវគ្គបណ្ដុះបណ្ដាលជំរុញ «បរិវត្តកម្មឌីជីថល» និងការបញ្ជ្រាបយេនឌ័រក្នុងស្ថាប័នសាធារណៈ
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម លោកស្រី ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការគ្រប់គ្រងដឹកនាំក្នុងរដ្ឋបាលសាធារណៈ និងការចូលរួមកសាងស្ថាប័នក្នុងបរិបទឌីជីថល» ដោយមានការសម្របសម្រួល និងធ្វើបទបង្ហាញដោយលោក ងន់ ម័រ អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល នៃក្រសួងមុខងារសាធារណៈ។











