
(មានវីដេអូរ) សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឲ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»។ ចំណុចនេះត្រូវបានសម្ដេចនាយករដ្ឋមន្រ្តីមើលឃើញ ថាប្រហែលជាមានចំណុចខ្សោយណាមួយរបស់បុគ្គលរូបនេះ នៅក្នុងដៃអ្នកកាសែតថៃ ដែលធ្វើឲ្យបុគ្គលរូបនេះ មិនហ៊ានតវារកការពិត។ នេះបើតាមប្រសាសន៍របស់សម្ដេតធិបតី ហ៊ុន ម៉ាណែត នៅក្នុងឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែតសន្តិភាពនៅកម្ពុជារាជរដ្ឋាភិបាលសម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែនរដ្ឋមន្រ្តីក្រសួងព័ត៌មាន











