
សម្តេចធិបតី និងលោកជំទាវអគ្គលេខាធិការ OIF អញ្ជើញកាត់ខ្សែបូសម្ពោធភូមិហ្រ្វង់កូហ្វូនី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦— សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង (OIF) អញ្ជើញកាត់ខ្សែបូសម្ពោធ ភូមិហ្រ្វង់កូហ្វូនី ដែលរៀបចំឡើងក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនមុខវត្តបទុមវតី រាជធានីភ្នំពេញ។ ភូមិហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលកម្ពុជាជាប្រធាន និងជាម្ចាស់ផ្ទះ។
Francophonieប្រទេសកម្ពុជាសន្តិភាពនៅកម្ពុជាពាណិជ្ជកម្មកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត











