ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិមនុស្សធម៍វិស័យដែនដីសាសនាវិស័យទឹកស្អាតកិច្ចពិភាក្សា

សុខាភិបាល
សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ចុះជួបសំណេះសំណាល សួរសុខទុក្ខក្រុមគ្រូពេទ្យឆ្មបនៃមន្ទីរពេទ្យបង្អែកព្រែកប្រសព្វ-មណ្ឌលសុខភាពព្រែកប្រសព្វ ខេត្តក្រចេះ
សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ចុះជួបសំណេះសំណាល សួរសុខទុក្ខក្រុមគ្រូពេទ្យឆ្មបនៃមន្ទីរពេទ្យបង្អែកព្រែកប្រសព្វ-មណ្ឌលសុខភាពព្រែកប្រសព្វ


សេចក្តីប្រកាសព័ត៌មាន
ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយឯកឧត្ដម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយឯកឧត្ដម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងទិវានៃការចងចាំ ២០ឧសភា នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅកម្ពុជា និងដើម្បីឧទ្ទិសកុសលជូនដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហម
ទិវានៃការចងចាំ ២០ឧសភា នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅកម្ពុជា និងដើម្បីឧទ្ទិសកុសលជូនដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហម


សន្តិសុខសង្គម
សិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី នីតិវិធីក្នុងការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ សង្កាត់ ទាំង៧ក្រុង ស្រុក ក្នុងខេត្តក្រចេះ
រដ្ឋបាលខេត្តក្រចេះបើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី នីតិវិធីក្នុងការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ សង្កាត់ ទាំង៧ក្រុង ស្រុក ក្នុងខេត្តក្រចេះ


សិល្បៈនិងវប្បធម៌
ឯកឧត្តមអភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបុណ្យឆ្លងសមិទ្ធផលនានានៅក្នុងវត្តចន្ទមូលី (វត្តតាម៉ៅ) ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
ឯកឧត្តមអភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបុណ្យឆ្លងសមិទ្ធផលនានានៅក្នុងវត្តចន្ទមូលី (វត្តតាម៉ៅ) ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦


សេចក្តីប្រកាសព័ត៌មាន
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ដែលជាទីតាំងមួយត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ
(AKP) លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។ ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋយើងអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕


គ្រោះធម្មជាតិ
សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ទៅចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១២គ្រួសារ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ទៅចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១២គ្រួសារ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ


សកម្មភាពថ្នាក់ដឹកនាំ
លោក សេក ប៊ុនហេង អភិបាលក្រុងក្រចេះចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរៈកងទ័ពជួរមុខភៀសសឹក ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ
លោក សេក ប៊ុនហេង អភិបាលក្រុងក្រចេះចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរៈកងទ័ពជួរមុខភៀសសឹក ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តក្រចេះ និងលោកមេឃុំបុសលាវ បាននាំយកអំណោយរបស់ លោកជំទាវ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំបុសលាវ ជូនដល់គ្រួសារជួបការលំបាក នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ
លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តក្រចេះ និងលោកមេឃុំបុសលាវ បាននាំយកអំណោយរបស់ លោកជំទាវ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំបុសលាវ ជូនដល់គ្រួសារជួបការលំបាក នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង នាំយករទេះរុញជនពិការ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ចែកជូនប្រជាពលរដ្ឋពិការភាព ចំនួន៧គ្រួសារ ក្នុងឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង នាំយករទេះរុញជនពិការ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ចែកជូនប្រជាពលរដ្ឋពិការភាព ចំនួន៧គ្រួសារ ក្នុងឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ


អប់រំ និងកីឡា
អគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) នាំយកអំណោយចែកជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ តាមសាលាក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
លោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ្វូដ&ភីធីអី អិលធីឌី ដោយមានការចូលរួមពី លោកប្រធានការិយាល័យអប់រំស្រុក លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៤ មានដូចជា សាលាបឋមសិក្សាសោបលើ សោបក្រោម បឹងច្រែង និង សាលាបឋមសិក្សាព្រែកជីក ក្នុងនោះដែរលោកស្រីបាននាំយកអំណោយមកចែកជូនមានដូចជា នំ ទឹកសណ្តែកសៀងយ៉ូស (Yeo's) រួមទាំងភេសជ្ជៈមួយចំនួនទៀត ចែកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបទាំង ៤សាលាបឋមសិក្សាប្រមាណជាង ១១០០នាក់ ដែលជាផលិតផលផលិតដោយកូនខ្មែរ និងមានរោងចក្រនៅស្រុកខ្មែរផងដែរ។


អប់រំ និងកីឡា
វិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ បានរៀបចំពិធីក្រុងពាលី សុំម្ចាស់ទឹកដីសាងសង់ខ្លោងទ្វារ និងរបងសាលារៀនឡើងវិញ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ
វិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ បានរៀបចំពិធីក្រុងពាលី សុំម្ចាស់ទឹកដីសាងសង់ខ្លោងទ្វារ និងរបងសាលារៀនឡើងវិញ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ


អប់រំ និងកីឡា
ខេត្តក្រចេះរៀបចំកន្លែងហាត់ប្រាណ និងឧបករណ័ក្មេងលេង បានរួចរាល់ និងត្រៀមដាក់អោយប្រជាពលរដ្ឋប្រើប្រាស់នាពេលខាងមុខនេះ
ខេត្តក្រចេះរៀបចំកន្លែងហាត់ប្រាណ និងឧបករណ័ក្មេងលេង បានរួចរាល់ និងត្រៀមដាក់អោយប្រជាពលរដ្ឋប្រើប្រាស់នាពេលខាងមុខនេះ

