
ឱសានវាទត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា! អាជ្ញាធរក្រុងស្ទឹងត្រែង ណែនាំឱ្យរុះរើសំណង់ និងការលក់ដូររំលោភលើផ្លូវលេខ៦១
(ខេត្តស្ទឹងត្រែង)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្ទឹងត្រែង សហការជាមួយមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ច បានចុះអនុវត្តវិធានការផ្ទាល់លើកំណាត់ខ្សែផ្លូវលេខ៦១ ដោយបានធ្វើការវាស់វែង គូសបន្ទាត់ក្រហម និងបាញ់ថ្នាំកំណត់ព្រំចំណីផ្លូវ ព្រមទាំងផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការបញ្ចប់ការលក់ដូរ និងការរំលោភយកដីចំណីផ្លូវសាធារណៈ។











