
រដ្ឋបាលស្រុកសៀមប៉ាង រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ថ្នាក់ស្រុក និងឃុំ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ
(ស្ទឹងត្រែង)៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកសៀមប៉ាង បានរៀបចំសិក្ខាសាលាស្ដីពី «សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) នៅថ្នាក់ស្រុក ឃុំ» ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកសៀមប៉ាង ក្រោមអធិបតី ឯកឧត្តម ស៊ី សួន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង។











