
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង ដឹកនាំក្រុមការងារជំនាញចុះពិនិត្យទីតាំងជាក់ស្តែងនៅ «វត្តសុពុទ្ធាមហាវិហារ» ដើម្បីរៀបចំសេចក្តីព្រាងប្លង់គោល និងគម្រោងតភ្ជាប់បណ្តាញទឹក-ភ្លើង
(ខេត្តស្ទឹងត្រែង)៖ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារជំនាញមន្ទីរ ដ.ន.ស.ស អាជ្ញាធរក្រុង រួមទាំងអង្គភាពអគ្គិសនី និងរដ្ឋាករទឹក ចុះពិនិត្យទីតាំងជាក់ស្តែងនៅ «វត្តសុពុទ្ធាមហាវិហារ» ស្ថិតក្នុងសង្កាត់ស្រះឫស្សី ដើម្បីរៀបចំសេចក្តីព្រាងប្លង់គោលកសាងវត្ត ព្រមទាំងពិភាក្សាលើគម្រោងតភ្ជាប់បណ្តាញទឹកស្អាត និងអគ្គិសនីចូលក្នុងទីអារាម។











